Thursday, September 8, 2016

Sihanouk province

កោះរុងសូមស្វាគមន៍ នេះជារូបភាពពិតៗនៅកោះរុងខ្មែរយើងដែលនៅខេត្តព្រះសីហនុ ហើយក៏ជាកោះដ៏ស្រស់ស្អាតក្នុងចំនោមកោះនានានៅខេត្តព្រះសីហនុផងដែល។
តំបន់កោះនេះមានផ្ទៃដីគ្របដណ្តប់ ៧៨គីឡូម៉ែត្រការេ ហើយមានផ្ទៃដីលាតសន្ធឹងពីជើងទៅត្បូងប្រហែល ១០គីឡូម៉ែត្រ និងចំនុចខ្ពស់បំផុតរបស់កោះនេះមាន ១១៣ម៉ែត្រពីនីវ៉ូសមុទ្រ។
កោះរុងមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រព្រះសីហនុ។ បើសិនជាជិះកាណូតលឿនចំណាយពេល៤៥នាទីទៅ១ម៉ោងអាស្រ័យលើទឹករលក និងទូកយឺតចំនាយពេល ២ម៉ោង។
ចាប់ពីខែធ្នូនេះទៅទឹកសមុទ្រមានពណ៌ខៀវស្រងាត់ថ្លានិងពណ៌ខៀវខ្ចីចំរុសពណ៌តាមតំបន់នៃទឹកខុសៗស្អាតតាបែបផ្សេងគ្នា ហើយដល់ខែកុម្ភះទឹកសមុទ្រកាន់តែថ្លាដូចកញ្ចក់ទោះជំរៅ ៥ម៉ែត្រក៏នៅមើលឃើញស
ដល់បាតសមុទ្រដែររួមជាមួយខ្សាច់សក្បុសប្រៀបបានគ្រាប់ពេជ្រ។
កោះរុងក៏ជាកន្លែងដែលសម្បូរសត្វដែលគេអភិរក្សនិងមានធម្មជាតិស្រស់ស្អាត ហើយជាកន្លែងដែលភ្ញៀវជាតិនិង អន្តរជាតិតែងតែមកលេងកំសាន្តមិនដាច់ផងហើយថែមទាំងមានហូលីវូតមកថតលើកោះរុងដែរ។ចំពោះកោះនេះមានសុវត្តិភាពល្អ មានកន្លែងសម្រាក់ច្រើន អាហារតាមរបៀបអឺុរ៉ុប។









No comments:

Post a Comment